ជីវិតមនុស្សគឺបានផ្សារភ្ជាប់មកជាមួយនូវវត្ថុពីរយ៉ាង គឺសុខនិងទុក្ខ មនុស្សតែងនាំគ្នាប្រឹងស្វែងរកសុខ ដើម្បីជាវិធីបដិសេធទុក្ខ ការស្វែងរកនោះខ្លះខុសខ្លះត្រូវ។អ្នកស្វែងរកខុស គឺស្វែងរកតែសំភារៈបំរើរូបតែម៉្យាង ឯអ្នកស្វែងរកត្រូវគឺស្វែងរកសំភារៈបម្រើរូបផងនិងបំរើចិត្តផង។សំភារៈបម្រើចិត្តបានដល់គំនិតឬទ្រឹស្តីល្អៗ សម្រាប់យកមកបង្វឹកចិត្តកុំឲ្យមួរម៉ៅក្តៅក្រហាយជ្រួលច្របល់ ឲ្យចិត្តចុះសម្រុងជាមួយការរស់នៅ គឺភាពប្រែប្រួលផ្លាស់ប្តូរនិងការស្រឡាញ់ស្អប់នេះឯង។ទុក្ខគឺជាកម្លាំងជំរុញ ដែលជាមូលដ្ឋានរបស់មនុស្សសម្រាប់ស្វែងរកសុខ បើគ្មានទុក្ខទេក៏ព្រះពុទ្ធលោករកនិព្វានមិនឃើញដែរ ព្រោះតែទេវទូតទាំង៤បានដាស់តឿនលោក ទើបលោកក្លាយជាមហាបុរសរបស៉ពិភពលោក ហេតុនេះមិនត្រូវនាំគ្នាស្អប់ទុក្ខនោះឡើយ៕

