ថៃសម្រេចបង្កើត “តំបន់កូវីដ”  សម្រាប់ឲ្យសិស្សដែលពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩

K

ថៃសម្រេចបង្កើត “តំបន់កូវីដ”  សម្រាប់ឲ្យសិស្សដែលពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ អាចមកប្រលងដូចបេក្ខជនទូទៅដែរ
    ក្រសួងសុខាភិបាលសាធារណៈនិងក្រសួងអប់រំថៃបានសម្រេចឲ្យមាន “តំបន់កូវីដ” ដើម្បីឲ្យក្រុមសិស្សានុសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ មានឱកាសមកប្រលងចូលរៀនសាកលវិទ្យាល័យដូចបេក្ខជនទូទៅដែរ។ បើតាមលោកវេជ្ជបណ្ឌិត Sarawut Boonsuk អនុប្រធាននាយកដ្ឋានសុខាភិបាលថៃបានឲ្យដឹងថា គ្រប់សាកល

វិទ្យាល័យទាំងអស់ត្រូវបង្កើត “តំបន់កូវីដ” សម្រាប់ឲ្យក្រុមសិស្សានុសិស្សដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬបានឆ្លងជំងឺកូវីដ-១៩ កម្រិតស្រាលអាចទៅប្រលងក្នុងពេលដំណាលគ្នាជាមួយបេក្ខជនទូទៅដែរ។លោកបានបន្តថា បន្ទប់ប្រលងពិសេសដែលគេហៅថា “តំបន់កូវីដ” នោះ នឹងទទួលបានការជួយសម្របសម្រួលពីក្រុមបុគ្គលិកសុខាភិបាល បន្ថែមពីលើក្រុមបុគ្គលិកអប់រំដែលត្រូវត្រួតពិនិត្យលើការប្រលងនោះផងដែរ “តំបន់កូវីដ” នឹងត្រូវបានបែងចែកជា ៣ប្រភេទ ដោយ ប្រភេទទី ១សម្រាប់ក្រុមសិស្សដែលមានការសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ តែបានតេស្តអវិជ្ជមាន ហើយប្រភេទទី២សម្រាប់ក្រុមសិស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ខណៈប្រភេទទី ៣គឺសម្រាប់ក្រុមសិស្សដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ តែម្តង។

Comments