យោនិសោមនសិការ

K

យោនិសោមនសិការ
ជាការពិចារណាធ្វើទុកក្នុងចិត្តដោយឧបាយដ៏ប្រពៃ ដោយឧបាយនៃបញ្ញា គឺជាការត្រិះរិះឲ្យឃើញភាពអវិជ្ជមានរបស់លោកសន្និវាស(សាងភាពវិជ្ជមានពីភាពអវិជ្ជមាន) ។ បវរកញ្ញា បវរបុរសម្នាក់ដើរកាត់មុខ ត្រូវមើលឲ្យឃើញពីទុក្ខលំបាករបស់គាត់ក្នុងការស្ពាយថង់លាមកថង់មូត្រជាប់តាមខ្លួនជានិច្ច មួយតួខ្លួនរបស់គាត់គឺជាគំនរលាមកសុទ្ធ រូបគឺជារបស់បែកធ្លាយ គាត់ស្ពាយរបស់បែកធ្លាយសូម្បីយើងក៏ដូចគ្នា មិនមែនបែកធ្លាយតែគេយើងរឹងប៉ែសនោះទេ ។ ផ្ទះថ្មល្អស្អាតត្រចះត្រចង់មួយត្រូវមើលឲ្យឃើញពីភាពបាក់បែកដោយរញ្ជួយដីខ្យល់ព្យុះបាក់សង្កត់ម្ចាស់ ឃើញរថយន្តល្អស្អាតមួយបើកកាត់មុខត្រូវមើលឲ្យឃើញពីភាពវិនាសរបស់វាដោយការក្រឡាប់សម្លាប់ម្ចាស់វានៅពេលមានការធ្វេសប្រហែសស្មារតីផងក៏មាន ។ កុំសំគាល់ឃើញតែពីសុភះនិមិត្តសុទ្ធឲ្យសោះ ! ក្នុងវត្ថុមួយគឺមានអត្ថន័យពីរជានិច្ច ! ។វេលាអរុណោទ័យ(អរុណរះ)បានមកដល់ តែងបញ្ចេញបច្ចូសសម័យ(សូរ្យសែង)មកមុន តថាគតហៅបច្ចូសសម័យនោះថាជាយោនិសោមនសិការ ជាធម៌នាំឲ្យមានការត្រាស់ដឹងអំពីស��្ចៈ។ មនុស្សពូកែគិត គឺជាមនុស្សពូកែថែរក្សាចិត្ត គិតមិនឲ្យចិត្តឃ្លេងឃ្លោងបាន ! ត្រូវធ្វើមនសិការឲ្យបានជាប់គ្រប់ជំហាន ឈ្មោះថាជាការចេះរវាំងចិត្តឲ្យជ្រកក្រោមវិហារធម៌ហើយ ! ។ 

Comments