ថ្ងៃនេះមកស្គាល់ប្រវត្តិខ្លះៗLee Da-yeong ជាអតីតជម្រើសជាតិបាល់ទះនារីកូរ៉េខាងត្បូង
Lee Da-yeong កើតនៅឆ្នាំ ១៩៩៦ មានវ័យ ២៦(គិតត្រឹមឆ្នាំ២០២២)ឆ្នាំកម្ពស់ ១,៧៩ម៉ែត្រ ទម្ងន់ ៦២គីឡូ បានចាប់ផ្ដើមអាជីពលើ ឆាកអន្តរជាតិស្រដៀងបងប្អូនស្រីភ្លោះ Lee Jae-yeong (ស្មាត់ ក្រៅ ប្រអប់ )និង បានបង្ហាញខ្លួនជាមួយគ្នាក្នុងព្រឹត្តិការណ៍មួយចំនួន ដែររាប់បញ្ចូលទាំង Asian Game ឆ្នាំ ២០១៤ និង FIVB Volleyball Women's Nations League ឆ្នាំ ២០១៨។ Da-yeong បានរួមចំណែក ជួយឱ្យក្រុមបាល់ទះជម្រើសជាតិនារីកូរ៉េខាងត្បូងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Game ឆ្នាំ ២០១៤ ធ្វើនៅទីក្រុង Incheon។ មិនត្រឹមតែប៉ុណ្ណោះនាងត្រូវបានគេជ្រើសរើសតំណាងឱ្យកូរ៉េខាងត្បូងនៅ Asian Game ឆ្នាំ ២០១៨ ទៀតផង។ មកដល់ឆ្នាំ ២០១៩ Da-yeong បានចូលរួមក្រុមជម្រើសជាតិម្ដងទៀតប្រកួតដណ្ដើមពាន រង្វាន់ FIVB Volleyball Women's World Cup។

