Neymar បានជួប Bruna Biancardiដែលជាសង្សារទី២១ហើយ

K

ឆ្លងកាត់ប្រវត្តិស្នេហាជាច្រើនទីបំផុតNeymar បានជួប Bruna Biancardiដែលជាសង្សារទី២១ហើយ
     បុរសវ័យ ៣០ ឆ្នាំ  Neymar ជាខ្សែប្រយុទ្ធរបស់ប្រេស៊ីលមានកូនប្រុសបង្កើតម្នាក់តែយ៉ាងណាភរិយាស្របច្បាប់មិនទាន់មាននៅឡើយ។កីឡាករ PSG បានស្ថិតក្នុងចចាមអារ៉ាមជាមួយតារាម៉ូដែលជាច្រើនរូបផ្សេងទៀត ។អតីតកីឡាករ Barcelona មិនចេះនៅទំនេរយូរឡើយ ដល់ឥឡូវបានរកឃើញគូស្នេហ៍ថ្មីដែលជាសង្សារទី ២១ ឈ្មោះថា Bruna Biancardi។ Bruna Biancardi ត្រូវបានគេប្រទះឃើញរួមគ្នា ជាមួយ Neymar ជាលើកដំបូងកំឡុងពេលដំណើរកម្សាន្តលើកប៉ាល់នៅកោះ Ibiza ប្រទេសអេស្ប៉ាញកាលពីខែសីហាឆ្នាំ ២០២១។ ទំនាក់ទំនងសារ នេះអ្នកទាំងពីរមិនបានបើកចំហខ្លាំងពេកនោះទេពោលគឺជាស្នេហាបែប Private ដែលមានតែអ្នកស្និទ្ធនឹងពួកគេខ្លាំងប៉ុណ្ណោះទើបដឹង។ទោះជាយ៉ាងណាគេចាប់ផ្តើមសន្មតថា Biancardi គឺជាមិត្តស្រីពិតប្រាកដរបស់ Neymar ក្រោយពេលអ្នកទាំងពីរចាប់បើកចំហម្តងបន្តិចនៅលើបណ្តាញសង្គមជាក់ស្តែងដូចជា Neymar ធ្លាប់បង្ហោះរូបភាពមានជាប់តារាស្រីវ័យ ២៧ ឆ្នាំជាមួយនឹងក្រុមគ្រួសាររបស់លោកនៅឯស្រុកកំណើតកាលពីបុណ្យណូអែលដែលគេជឿថាកីឡាករ PSG បាននាំ Bruna ទៅជួបសាច់ញាតិខ្លួនរួចទៅហើយ។

Comments