គ្រោះទឹកជំនន់និងបាក់ដីនៅទីក្រុងPetrópolisប្រទេសប្រេស៊ីលបង្ករអោយមនុស្សស្លាប់ជាង១៨៦នាក់។
មួយសប្តាហ៍បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបានវាយលុកទីក្រុងPetrópolisរបស់ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់បានកើនឡើងដល់ 186 នាក់ហើយ ខណៈដែលការស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់នៅតែបន្ត។
ប៉ូលិសក្នុងតំបន់បាននិយាយថា ចាប់តាំងពីទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី 15 ខែកុម្ភៈ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស 186 នាក់ ដោយបន្ថែមថាក្នុងចំណោមពួកគេ ជនរងគ្រោះ 32 នាក់ជាកុមារ ។
ប៉ូលីសប្រេស៊ីលបាននិយាយថា មនុស្សចំនួន 69 នាក់នៅតែបាត់ខ្លួន ដែលចំនួននេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីសាកសពត្រូវបានគេកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសារបានរកឃើញមនុស្សជាទីស្រលាញ់មានសុវត្ថិភាព។
លើសពីនេះ មនុស្សជាង 800 នាក់ដែលត្រូវចាកចេញពីផ្ទះរបស់ពួកគេ ដែលមានទីតាំងនៅតំបន់គ្រោះថ្នាក់ ទៅកាន់កន្លែងទទួលសង្គ្រោះបន្ទាន់។

