ភ័ព្វសំណាងពិតប្រាកដរបស់អ្នក គឺការបានជួយផ្លាស់ប្តូរមនុស្សដែលប្រកាន់ខ្ជាប់ទៅនឹងច្បាប់ដាក់ទោសខ្លួនឯង១ មនុស្សដែលមានះរឹងត្អឹងក្នុងគំនិតយល់ខុស១ ព្រោះវាជាកម្មវិធីដែលជួយអ្នក ឲ្យចេះរៀបចំប្រធានបទ ដើម្បីផ្ទៀងផ្ទាត់មកលើខ្លួនឯងដែរ ។ អ្នកមិនអាចក្លាយជាមនុស្សថោកទាប ដោយសារតែការជួយអ្នកដទៃនោះទេ ផ្ទុយទៅវិញវាកាន់តែបានជួយឲ្យអ្នកក្លាយជាមនុស្សរឹងមាំ ស្ងប់ស្ងាត់នឹងមានបញ្ញា ! ។ ប៉ុន្តែអ្នកក៏មិនត្រូវភ្លេចថា ព្រះពុទ្ធលោកជាអគ្គបុគ្គលនៅក្នុងលោក ព្រះអង្គមានចេតោបរិយញ្ញាណ(ញាណដឹងចិត្ត ដឹងចរិតនិស្ស័យ) សត្វលោកផង លោកមានបុណ្យបារមី មានឋាមពលចិត្តមេត្តាដល់កំពូលផង នៅតែលោកប្រោសបិតាក្មេក និងភិក្ខុទេវទត្តជាបងជីដូនមួយរបស់លោកមិនបាន ចុះទំរាំតែយើង ? ហេតុនេះបើព្យាយាមជួយអ្នកដទៃ មិនបានសម្រេច សូមកុំភ្លេច ព្យាយាមជួយខ្លួនឯងឲ្យបានត្រឹមត្រូវល្អផង ! ។

