ក្រុមខ្យល់ក្នុងកាយទាំង៦គឺ

K

ក្រុមខ្យល់ក្នុងកាយទាំង៦គឺ
១- ខ្យល់បក់ពីលើចុះក្រោម
២- ខ្យល់បក់ពីក្រោមឡើងលើ
៣- ខ្យល់បក់សព្វសាព៌ាង្គកាយ
៤- ខ្យល់បក់ក្នុងពោះវៀន
៥- ខ្យល់បក់ក្រៅពោះវៀន
៦- និងខ្យល់អស្សាសៈ បស្សាសៈ ឬ ខ្យល់ដង្ហើមចេញចូល ។
ក្នុងពេលអង្គុយសមាធិ ខ្យល់ទាំង៦យ៉ាងនេះជ្រួលច្រាលឡើងចុះ តឹងណែនក្នុងក្បាល រកកលវិលមុខ ឬចង់ក្អួតចង្អោរ ហត់ថប់ណែនក្នុងទ្រូងជាដើម « ត្រូវព្រលែងខ្យល់ ប្រមូលចិត្ត ពិនិត្យខ្យល់ដង្ហើម » មានន័យថា កុំយកចិត្តទុកដាក់ខ្យល់កើតឡើងក្នុងកាយ ត្រូវប្រមូលចិត្តមកពិនិត្យខ្យល់ដង្ហើមវិញ មិនត្រូវភ័យខ្លាចអន្ទះអន្ទែងជ្រួលច្របល់ទេ ត្រូវធ្វើចិត្តរីករាយ ស្រាលថ្លា ផ្ចង់មកមើលខ្យល់ចេញចូលនៅត្រង់រន្ធច្រមុះ ឬ ប្រាប់ខ្លួនឯងថា ធម្មជាតិខ្យល់ក្នុងកាយទាំងឡាយ ចូរប្រព្រឹត្តិឬចូរដើរឲ្យស្មើចុះ ! ។ លុះធ្វើយូរទៅសភាពលំបាកចាប់ថយចុះសន្សឹមៗហើយមិនអីទេ ! ការភ័យខ្លាចផ្តេសផ្តាសនាំឲ្យជ្រួលច្របល់ចិត្តមិនល្អទេ ចូរអ្នកគិតត្រឹមតែជាការសម្រាកកាយចិត្តចុះ ! ។ បើនៅតែមានការលំបាកខ្លាំង អ្នកគ្រាន់តែអង្គុយសម្រាកស្ងៀម ធម្មតាៗ ចាំមើលចិត្តកើតឡើង តើវាគិតអីខ្លះ ? ត្រឹមតែដឹងទៅបានហើយ ។ ធ្វើអីមិនបាន តើអង្គុយស្ងៀមបានទេ ? ព្រោះកាយស្ងប់ ជាហេតុជួយឲ្យចិត្តស្ងប់ដែរ ។ 

Comments