ការប្រកាន់មាំ ចំណង់ ការរីករាយ ការឈឺចាប់ និងការភ័យខ្លាចស្លាប់ ...វាជាកម្មសិទ្ធរបស់ចិត្ត ស្ថានភាពទាំងអស់នេះត្រូវបានបោះបង់ចោលទាំងស្រុងនៅពេលដេកលក់ស្កប់ស្កល់ ទើបវិទ្យាសាស្ត្រខំផលិតថ្នាំងុយដេកដើម្បីជួយរំងាប់អារម្មណ៍កាត់បន្ថយការរំជួលចិត្តរបស់មនុស្ស។ប៉ុន្តែគុណភាពចិត្តក្នុងកំរិតពោធិញ្ញាណ គេមិនធ្វើដូច្នេះទេ គឺគេតាមមើលហេតុផលរបស់គំនិតហើយរុញចិត្តឲ្យជ្រកសំងំក្នុងសមាធិយ៉ាងស៊ប់សួន។

