ការពិតដោយសន្មតជាសទ្ទបញ្ញត្តិជាសំលេងក្តី ជាអត្ថបញ្ញត្តិដើម្បីដឹងន័យ ងាយយល់ងាយស្តាប់ងាយចាំងាយស្គាល់។ឯបរមត្ថសច្ចៈ គឺការពិតដ៏អស្ចារ្យដែលព្រះពុទ្ធទ្រង់ប្រកាសសំដែង គឺ រូប ចិត្ត ចេតសិក និព្វាន។តើយើងបដិបត្តិដើម្បីលះអ្វី?លះទៅចោលប្តីឬ? ទេ។លះប្រពន្ធឬ? លះម៉ែចោលដែលគាត់ជរាឈឺឬ?លះកូនលះចៅដែលកំពុងលំបាកវេទនាឬ? លះទ្រព្យសម្បត្តិចែកទានអោយអស់ឬ?ថាទេៗៗ។ ព្រះពុទ្ធលោកអោយជួយខ្លួនឯងជាដំបូងបំផុត អោយយកខ្លួនឯងជាទីពឹង ទីពឹងខ្លួនឯងនៅទីនេះ គឺទីពឹងនូវចិត្តជាកុសល។ព្រោះវិថីចិត្តជាកុសល នេះប្រកបតែរឿងល្អប៉ុណ្ណោះ។ដែលថា ហើយជួយគ្រួសារខួន និងជួយអ្នកដ៏ទៃ តាមតួនាទីរបស់ខ្លួនអោយមានប្រយោជន៍។លះនេះគឺលះចិត្តអកុសល មិនអោយកើត ចំរើនតែកុសលចិត្តអោយកើនអោយចំរើនឡើង លះចិត្តអាក្រក់ដែលប្រកបដោយអកុសលចេតសិកទាំង១៤ អោយវាស្រាលបន្តិចម្តងៗ តាមការប្រព្រឹត្តល្អដោយកាយវាចាចិត្ត ក្នុងសីល សមាធិបញ្ញ្ញា តាមមគ្គអង្គ៨។ មិនមែនលះរូបកាយ ទេត្រូវថែរទាំរូបកាយមុជទឹក ដុសសំអាត អោយអាហារថ្នាំសង្កូវ ដែលលះគឹកិលេសទេតើ !លះលោភះជាប់ប្រកាន់ហួងហែង លះទោសះខឹងក្តៅក្រហាយបាយមិនសុីទឹកមិនផឹក ងងឹតវង្វេង លែងខ្មាស់លែងខ្លាចបាប ប្រព្រឹត្តអាក្រក់ ទេ តើ។ បញ្ញា៣យ៉ាងគឺ សុតមយបញ្ញា( កើតដោយការស្តាប់ធម៌របស់ព្រះពុទ្ធ) ចិន្តាមយបញ្ញា(ដោយការគិតចិត្តជាកុសល) ភាវនាមយបញ្ញា(បញ្ញាដោយការចំរើនសមថវិបស្សនា)។

