មនុស្សតែងធ្វើឲ្យមនុស្សឈឺចាប់

K

មនុស្សតែងធ្វើឲ្យមនុស្សឈឺចាប់ ព្រះតែងជួយឲ្យការឈឺចាប់បានប្រសើរឡើង ។ មនុស្សតែងធ្វើឲ្យមនុស្សមានក្តីអាម៉ាស ព្រះតែងជួយបិទបាំងក្តីអាម៉ាសឲ្យជានិច្ច ។ មនុស្សតែងតែរិះគន់មើលងាយមនុស្ស ព្រះជួយពង្រីកភាពរឹងមាំឲ្យដល់មនុស្ស ។ មនុស្សតែងមានការប្រកាន់និងការបែងចែក ព្រះមិនដែលចេះប្រកាន់និងគ្មានការបែងចែក ។ មនុស្សតែងតែកុហកបោកប្រាសមនុស្ស ព្រះតែងប្រាប់ការពិតហើយស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា ។ មនុស្សតែងតែពង្វក់មនុស្សឲ្យល្ងង់ខ្លៅ ព្រះជួយផ្តល់បញ្ញាឲ្យចេះមើលឃើញការពិត ។ ព្រះពុទ្ធមិនដែលវិនិច្ឆ័យមើលងាយមនុស្ស មានតែមនុស្សទេដែលមើលងាយព្រះ ព្រះពុទ្ធតែងតែជួយលើកទឹកចិត្តមនុស្ស បើអ្នករាប់អានតែមនុស្សមិនរាប់អានព្រះ អ្នកគឺខុសហើយ ! ព្រោះមនុស្សនាំតែការឈឺចាប់ឲ្យអ្នកតែប៉ុណ្ណោះ ! ចាំទុក ! ។ 

Comments