ស្ត្រីដែលប្រឈមមុខនឹងការកើតមហារីកដោះ

K

ស្ត្រីដែលប្រឈមមុខនឹងការកើតមហារីកដោះគឺ
១- មានបងប្អូនកើតជំងឺនេះ(មានតំណពួជ)។
២- មានកូនតិចហើយមិនឲ្យកូនបៅឬប្រើថ្នាំបង្ខះទឹកដោះ។
៣- មានប្រើអរម៉ូនពង្រីកដោះ។
៤- មានដុំដោះស្លូតពីមុនមកហើយប្រែជាដុំកាច។
ដើម្បីការពារបញ្ហានេះ វិធីងាយស្រួលនឹងមានប្រសិទ្ធភាពគឺ ចំណាយពេល២ឬ៣នាទីក្នុងពេលមុជទឹក ដោយស្ទាបលើដោះឲ្យបានសព្វ ទៅតាមមុំកែងទាំងបួនរបស់ដោះ។កាលណាមានប៉ះដុំ ត្រូវប្រញាប់ទៅថតកៀបដោះ(Mammographie)ឬអេកូ។បើសង្ស័យថាជាដុំកាច(មហារីក)ត្រូវរូតរះកាត់ដោះចេញ(Mammectomie)។ហើយលេបថ្នាំបន្តដើម្បីកំទេចរេសិបទ័រ អឺស្ត្រូហ្សែនក្នុងរយះពេល៥ឆ្នាំ។

Comments