កុំសោកស្តាយអ្វីដែលបានកើតឡើងក្នុងជីវិត

K

កុំសោកស្តាយអ្វីដែលបានកើតឡើងក្នុងជីវិត អ្វីដែលបានកន្លងហួសឲ្យវាហួសទៅចុះ យើងមិនអាចផ្លាស់ប្តូរវាបានទេ អ្វីដែលចូលមកឲ្យវាចូលមកចុះ អ្វីដែលខុសចូរកុំធ្វើវាម្តងទៀត អ្វីដែលនឹកឃើញហើយនាំឲ្យមានការឈឺចាប់បំភ្លេចវាចោលចុះ ចាត់ទុកត្រឹមតែជាមេរៀនសម្រាប់សិក្សាហើយឆ្ពោះទៅមុខទៀតជាមួយនឹងអំពើល្អដែលខ្លួនមាន ។ អោហ៍ច្បាប់កម្មផល បើខ្ញុំបានធ្វើខុសសូមផលបុណ្យជួយតំរង់ផ្លូវ បើខ្ញុំវង្វេងសូមជួយដឹកនាំ បើខ្ញុំកំពុងព្យាយាមសូមជួយរក្សាខ្ញុំឲ្យបានសម្រេចក្តីប៉ងប្រាថ្នា ជួយណែនាំខ្ញុំឲ្យបានឃើញពន្លឺពិតនៃសេចក្តីមេត្តា សូមឲ្យបានជួបតែសប្បុរសនិងបណ្ឌិត ឲ្យលោកជួយណែនាំតំរង់ផ្លូវឲ្យបានត្រឹមត្រង់កុំបីវៀចវេរ សូមបានក្តីសុខរហូតដល់ព្រះនិព្វានកុំបីខានឡើយ ! ។

Comments