ចិត្តដែលមានទម្លាប់គិតតែរឿងខាងក្រៅ

K

ចិត្តដែលមានទម្លាប់គិតតែរឿងខាងក្រៅ រហូតភ្លេចគិតពីខ្លួនឯង គឺមិនដឹងថាចិត្តខ្លួនឯងមានសភាពយ៉ាងណានោះទេ ពេលខ្លះការពិនិត្យមើលចិត្តខ្លួនឯងវាក្លាយទៅជាកិច្ចការដែលលំបាកសឹងតែធ្វើមិនកើតទៅវិញ ។ ភាពបរិសុទ្ធដែលជាសារធាតុដើមរបស់ខ្លួន ត្រូវកប់បាត់ក្រោមគំនរឯកសារអត់បានការរបស់អ្នកដទៃ កុំបំភ្លេចខ្លួនឯងចោលឲ្យសោះ ត្រូវព្យាយាមរើកកាយរកខ្លួនឯងឲ្យឃើញយកមកវិញ ! ។ ព្រោះភាពបរិសុទ្ធរបស់ខ្លួនឯងគឺប្រៀបបីដូចជាកញ្ចក់កប់ក្រោមដី ពេលរើសវាយកមកលាងឲ្យស្អាត ទើបដឹងថាពន្លឺវាភ្លឺចែងចាំងស្អាតប៉ុណ្ណា ! ។

Comments