ប្រទេសចិននិងឈប់បន្តលិខិតឆ្លងដែន

K

ប្រទេសចិននិងឈប់បន្តលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរណាដែលមិនសំខាន់ ព្រោះកើនឡើងនៃករណីជំងឺកូវីដ១៩
 រដ្ឋបាលអន្តោប្រវេសន៍ជាតិប្រទេសចិនបាននិយាយថា ខ្លួននឹងមិនបន្តលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរដែលមិនសំខាន់នោះទេ ខណៈដែលស្ថានភាពជំងឺរាតត្បាត កូវីត-19 នៅតែធ្ងន់ធ្ងរ ហើយការធ្វើដំណើរឆ្លងកាត់ាមព្រំដែនបង្ក ហានិភ័យសន្តិសុខយ៉ាងធំធេង។ រដ្ឋបាលអន្តោប្រវេសន៍ជាតិបាននិយាយទៀតថា ខ្លួននឹងចេញលិខិតឆ្លងដែន សម្រាប់បុគ្គលដែលត្រូវការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការសិក្សា ការងារ ឬអាជីវកម្មប៉ុណ្ណោះ។អាជ្ញាធរបាននិយាយថាទៀត ពាក្យចចាមអារ៉ាមដែលថា ខ្លួននឹងចេញការបន្តលិខិតឆ្លងដែនសម្រាប់បុគ្គល ដែលចង់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីកម្សាន្ត គឺជារឿងមិនពិតទេ។  ដូច្នេះហើយប្រទេសនេះ បានផ្អាកការចេញលិខិតឆ្លងដែនថ្មី សម្រាប់បុគ្គលដែលមានបំណងទៅក្រៅប្រទេសសម្រាប់បញ្ហាមិនបន្ទាន់៕

Comments