កីឡាការិនីបាល់ទះជម្រើសជាតិកូរ៉េ កូនភ្លោះ២ នាក់ត្រូវបានព្យួរឈ្មោះ

K

ហេតុផលដែលធ្វើអោយLee Jae-yeong និង Lee Da-yeong ដែលកីឡាការិនីបាល់ទះជម្រើសជាតិកូរ៉េ កូនភ្លោះ២ នាក់ត្រូវបានព្យួរឈ្មោះ
      ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់ហើយកីឡាការនីបាល់ទះកូរ៉េខាងត្បូងពីរនាក់បងប្អូនភ្លោះគឺLee Jae-yeong និង Lee Da-yeongដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេថែមទាំងជួយជម្រើសជាតិកូរ៉េខាងត្បូងឈ្នះនៅក្នុងព្រឹត្តិការណ៍ធំៗមួយចំនួនផងដែរ ។បច្ចុប្បន្នអ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានក្លិប Hangkuk Life ប្រកាសបញ្ចប់កុងត្រាជាកីឡាករក្រោយពីរកឃើញនូវកំហុសមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ឈ្មោះក្រុមបាល់ទះទាំងមូល ក៏ដូចជាក្រុមជម្រើសជាតិកូរ៉េផងដែរ ។រឿងរ៉ាវគឺបណ្តាលមកពីកីឡាការិនីទាំង ២ បានធ្វើអំពើមិនគប្បីតាំងតែពីកាលនៅរៀន និង ហាត់បាល់ទះនៅវិទ្យាល័យ ដោយធ្លាប់បានគំរាមធ្វើបាបទៅដល់មិត្តរួមសាលា និង ការជំរិតទារប្រាក់មួយចំនួនពីពួកគេ នាពេលនោះ ។ កីឡាការិនីទាំង ២ ត្រូវបានគេរកឃើញកំហុសនេះ ក្រោយពីមានការដាក់ពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយពីការស៊ើបអង្កេតពួកគេទាំង ២ បានសារភាពកំហុស ព្រមទទួលទោស  និង អភ័យទោសទៅដល់អ្នកគាំទ្រទាំងឡាយ ។

Comments