ធ្វើសមាធិ គឺដើម្បីសាងអ្វីៗឲ្យក្លាយជាខ្លួនឯង មនុស្សរាល់ថ្ងៃលែងមានខ្លួនឯងអស់ហើយ អ្វីៗគឺដើម្បីតែបំរើវត្ថុក្រៅខ្លួន បំរើលុយ បំរើឡាន បំរើវីឡា បំរើបារីស្រាស្រី និង គ្រឿងញៀន ។ សមាធិដឹកនាំជីវិតឲ្យចេះបំរើខ្លួនឯងវិញម្តង បំរើភាពជាម្ចាស់លើជីវិត មិនភ្ញាក់ផ្អើលមិនជ្រួលច្របល់ដោយលោកធម៌ សមាធិមិននាំឲ្យមានការបំរើមនុស្សនិងគំនិតរបស់មនុស្សឡើយ ព្រោះតែកាលណាគេឈ្នះខ្លួនឯងហើយ នោះគេនឹងឈ្នះអ្វីៗទាំងអស់ក្នុងលោកនេះ ។ សន្សឹមៗ ស្ងប់ទៅៗ កុំប្រញាប់ប្រញាល់ចង់ឃើញនេះនោះ ធ្វើតាមតែការពិតទៅណា ! អ្នកនឹងរកឃើញខ្លួនឯងជាមិនខាន ។

