រាត្រីមនោសញ្ចេតនា !

K

រាត្រីមនោសញ្ចេតនា !
កាយវិការបញ្ជាក់ថាគេស្រឡាញ់អ្នកៈ
១- តែងជួយបំពេញការខ្វះខាតរបស់អ្នក នឹងផ្តល់នូវអ្វីដែលអ្នកចូលចិត្ត តែងសរសើរលើកទឹកចិត្តអ្នកជានិច្ច សម្លឹងចំអ្នកដោយកែវភ្នែកស្រទន់ ឬប្រើទឹកមុខផ្អែមខុសធម្មតាមករកអ្នក ។
២- ស្តាប់យោបល់អ្នកដោយការយកចិត្តទុកដាក់ ហើយជូនវត្ថុប្រចាំចិត្តយ៉ាងផ្ចិតផ្ចង់ដូចដឹងពីជំរៅចិត្តអ្នកដល់បេះដូង ។
៣- ឧស្សាហ៍ផ្តើមការសន្ទនាដោយបើកបង្ហើបពីជំរៅចិត្តថាគេមានសាមាន្យចិត្តមកលើអ្នកធ្វើជាម្ចាស់ជីវិតរបស់គេ ។
ធាតុសំខាន់ៗនៃសេចក្តីស្រឡាញ់ៈ ស្រឡាញ់នាំឲ្យមានភាពជិតស្និទ្ធប្តូរស្លាប់រស់ជាមួយគ្នា មានការអាណិតអាសូរខុសពីមនុស្សធម្មតា មានភាពរីករាយ ក្នុងការចែករំលែកសុខទុក្ខជាមួយគ្នា រួមដៃគ្នាដោះស្រាយការលំបាកក្នុងជីវិត បញ្ហាធំក្លាយទៅជាតូច ។
ធាតុសំខាន់ៗនៃការបែកបាក់ៈ ចិត្តនឿយណាយនាំឲ្យមានការផិតក្បត់មិនស្មោះត្រង់នឹងគ្នា ចិត្តនឿយណាយជិនឆ្អន់ចង្អៀតចង្អល់ទើសទាស់ ព្យាយាមគ្រប់គ្រងហួងហែងលើគ្នាចង់ឈ្នះចាញ់ ។ ចាំណា ! អ្វីទាំងនេះសុទ្ធតែអាចផ្លាស់ប្តូរបានទេ ដោយការព្យាយាមពង្រីកក្តីមេត្តាឲ្យធំ ហើយឈប់ខ្វល់ពីមនុស្សចាស់ ផ្ទេរក្តីស្រឡាញ់មកកូនៗទាំងអស់គឺជាដំណោះស្រាយសមស្របមួយ ។ អ្វីៗទាំងអស់ជួបឬព្រាត់គឺវាឋិតនៅលើកណ្តាប់ដៃអ្នកទេ មិនមែនជាអ្នកដទៃឡើយសូម្បីតែសាច់ញាតិផ្ទាល់របស់អ្នក គ្រូស្នេហ៍ គ្រូទាយ មន្តអាគម ពេលខ្លះវាគ្រាន់តែជាសម្រាមជួយដុតឲ្យឆាប់រលាយគ្រួសារតែប៉ុណ្ណោះ ! (មនុស្សល្អសោះក៏មើលឃើញថាគ្នាក្បត់ដែរ) ប្រើបញ្ញាស្មារតីគ្រប់គ្រងចិត្តថែទាំគ្រួសារឲ្យបានល្អទៅប្រសើរជាង ។ បើថយក្រោយមិនបានទេ អត់ធន់តែបន្តិចទៅ មិនយូរទេស្លាប់ចោលគ្នាអស់បាត់ទៅហើយ ! ។

Comments