ការចេះធ្វើចិត្តឲ្យរីករាយៈ តំបូងពិចារណាពីសង្វេគវត្ថុ

K

ការចេះធ្វើចិត្តឲ្យរីករាយៈ តំបូងពិចារណាពីសង្វេគវត្ថុ
១- ជាតិៈ ការកើតគឺជាកំណើតនៃទុក្ខសុទ្ធសាធ ។
២- ជរា ព្យាធិៈ សត្វលោកតែចាស់ទ្រុឌទ្រោមគ្រាំគ្រាហើយរមែងដេកនៅឈឺមួយកន្លែងធ្វើអី្វមិនកើត នៅរងតែទុក្ខ ។
៣- មរណៈ សត្វលោកពីមួយថ្ងៃទៅមួយថ្ងៃគឺធ្វើដំណើរទៅរកសេចក្តីស្លាប់រៀងៗខ្លួន ពេលវេលាឆក់យកអាយុជីវិតទៅរាល់ថ្ងៃ តែមិនដែលដឹងខ្លួនឡើយ ។
៤- អបាយទុក្ខៈ ពេលនៅរស់តាក់តែងកម្មផ្សេងៗដោយបញ្ញាខ្លះ ដោយអវិជ្ជាខ្លះ ជាប់វិលជាមួយវិបាកនៃកម្ម ទៅអបាយភូមិរឿយៗ ។
៥- វដ្តៈទុក្ខ អតីតជាហេតុ បច្ចុប្បន្នជាផល បច្ចុប្បន្នជាហេតុ អនាគតជាផល(កិលេសវដ្តៈ => កម្មវដ្តៈ => វិបាកវដ្តៈ = > កិលេសវដ្តៈ)ដដែលៗ ។​
ពិចារណាសង្វេគវត្ថុនេះរួចហើយ បង្អោនចិត្តទៅជ្រះថ្លាគុណព្រះរតនៈត្រ័យដែលជួយបើកផ្លូវនិព្វានជាផ្លូវសុខដល់សព្វសត្វ។ 

Comments