អូនសំឡាញ់ ថ្ងៃអាទិត្យនេះជាថ្ងៃខួបកំណើតរបស់កូនយើង បងបានខ្ចីលុយមេការបាន១០មុឺនរៀល

K
អូនសំឡាញ់ ថ្ងៃអាទិត្យនេះជាថ្ងៃខួបកំណើតរបស់កូនយើង បងបានខ្ចីលុយមេការបាន១០មុឺនរៀល ផ្ញើទៅឲ្យអូន ទិញនំចំណីឆ្ងាញ់ៗឲ្យវាផង សល់ខ្លះអូនទុកទិញសំពត់និងអាវ ស្លៀកពាក់ខ្លួនឯងចុះ ព្រោះបងឃើញសំពត់អាវរបស់អូន វាចាស់ៗរហែកដេរជាច្រើនកន្លែងដែរហើយ។
បងមិនបានទៅចូលរួមជួបជុំអូននិងកូនទេ ព្រោះបើបងទៅខាតច្រើនណាស់ ណាសោរហ៊ុយឡានទៅមក និងខាតថ្ងៃធ្វើការទៀត ហើយបងយល់ព្រមជាមួយមេការ បងធ្វើការថែមម៉ោង ថ្ងៃអាទិត្យដើម្បីសងលុយជុំពាក់គាត់ អូនមិនបាច់បារម្ភពីបងទេ ដើម្បីអូននិងកូនបងអាចស៊ូលំបាកគ្រប់យ៉ាងបាន ។
ចាំដល់ពេលយើងមានលុយសងថ្លៃជំពាក់អង្គការហើយ បងគិតថាចង់ធ្វើកូនខ្ទមតូចល្មមនៅ ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើស្រែ ពេលនោះយើងលែងបែកគ្នាទៀតហើយ ។
ប៉ុណ្ណឹងចុះដល់ម៉ោងធ្វើការហើយ ជូនពរអូននិងកូនជួបតែសេចក្តីសុខគ្រប់ពេលវេលា។

Comments