ចង់បានអ្វី?
ពេលមានអារម្មណ៍ស្មុគស្មាញ ខ្ញុំតែងតែសួរខ្លួនឯងថា តើខ្ញុំចង់បានអ្វី? មែនហើយ ព្រោះតែខ្ញុំចេះតែចង់បានមិនចេះចប់ ទើបខ្ញុំចេះតែជួបទុក្ខមិនចេះចប់ដែរ។ មិនត្រឹមតែចង់បាននោះទេ មនុស្សខ្ញុំនេះគឺចង់បានភាពឥតខ្ចោះ និងចង់បានល្អលើសគេទៀតផង។ វាពិតជាស័ក្តិសមហើយ ដែលខ្ញុំតែងតែស្មុគស្មាញជាងគេជាងឯងបែបនេះ។ តើខ្ញុំចង់បានអ្វីឱ្យប្រាកដ? បើខ្ញុំចង់បានសេចក្ដីសុខ ហេតុអ្វីក៏ខ្ញុំត្រូវរងទុក្ខ?

