១- ជីវិតត្រូវបានបញ្ចប់ នៅពេលអ្នកចាប់ផ្តើមគិតច្រើនដោយគ្មានហេតុផល ! ។
២- ទូកលិចព្រោះតែទឹកជ្រាបចូល កុំឲ្យរឿងជុំវិញជ្រាបចូលក្នុងខ្លួនអ្នក វាអាចធ្វើឲ្យអ្នកលិចបាន ។
៣- ស្គាល់អ្នកដទៃគឺជាបញ្ញា ស្គាល់ខ្លួនឯងគឺជាការត្រាស់ដឹង !
៤- គ្មានអ្នកណាស្អប់ជាងអ្នកនិយាយការពិតនោះទេ !
៥- អ្នកមិនអាចផ្លាស់ប្តូរអ្វីដែលមានជុំវិញខ្លួនអ្នកបានទាំងអស់ ដរាបណាអ្នកមិនអាចផ្លាស់ប្តូរអ្វីដែលមាននៅក្នុងខ្លួនអ្នក ។
៦- វិធីព្យាបាលការឈឺចាប់ គឺនៅក្នុងការឈឺចាប់នោះឯង ! ។
៧- មនុស្សជោគជ័យតែងជួយលើកតំកើងអ្នកដទៃឲ្យខ្ពស់ ព្រោះខ្លួនគេខ្ពស់រួចទៅហើយ មនុស្សបរាជ័យតែងប្រឹងច្រានអ្នកដទៃមិនឲ្យខ្ពស់ជាងខ្លួន ព្រោះគ្នាទាបរួចទៅហើយ ក្រៅពីការច្រណែនឈ្នានីស មនុស្សបរាជ័យមានតែការស្អប់ខ្ពើមនិងការត្អូញត្អែរតែប៉ុណ្ណោះ ! ។

