ជីវិតមនុស្សទាំងអស់សុទ្ធតែត្រូវធ្វើកិច្ចការដដែលៗ ហេតុនេះបើយើងព្យាយាមធ្វើឲ្យបានល្អបំផុត ឲ្យក្លាយជាទំលាប់ នោះថ្ងៃមុខចង់ធ្វើអ្វីក៏ល្អដែរ ទីបំផុតក៏ក្លាយជាមនុស្សល្អបាន ។ តែចូរអនុវត្តឲ្យដូចជាអ្នកប្រកួតចុះ ! កុំចង់ផ្លាស់ប្តូរតែរឿងខាងក្រៅ ហើយមិនចង់ផ្លាស់ប្តូរខ្លួនឯងឲ្យសោះ ក្នុងពោធិបក្ខិយធម៌ ព្រះពុទ្ធសម្តែងសតិប្បដ្ឋានបួនមុនគឺដើម្បីហ្វឹកហាត់ឲ្យកើតសតិ រួចហើយបានព្រះអង្គសម្តែងសម្មប្បធានបួនគឺដើម្បីយកសតិដែលមានរួចហើយទៅផ្លាស់ប្តូរខ្លួនឯងឲ្យបានប្រសើរឡើងនេះឯង ។ ការរៀនសូត្រជាអំណោយ ឯការឈឺចាប់ជាគ្រូបង្រៀន បើចង់មានអារម្មណ៍ជាអ្នកមាន ត្រូវរាប់អ្វីដែលប្រាក់មិនអាចទិញបានជាមុនសិន ។

