ទ្រឹស្តីកង់តូម(Quantum)សិក្សាពីចិត្តវិញ្ញាណ គឺសិក្សាទៅលើឋាមពលសេរី(Free energy)បាតុភូតកម្លាំងចិត្ត(Telepathy)និងបាតុភាពវិជ្ជមាន(Positif manifestation) ។
១- ឋាមពលសេរី(Free energy) ជាឋាមពលផ្ទាល់ខ្លួន វាអាចកើតឡើងវិញមិនចេះចប់(នាំឲ្យមានគំនិតមិនចេះរីងស្ងួត) តែមនុស្សភាគច្រើនបែរជាប្រើវាទៅលើរឿងអត់បានការទៅវិញ(គិតតែរឿងអត់ប្រយោជន៍)ជាធនធានស្មារតីដែលនាំឲ្យមានការគិត ដែលមនុស្សអាចពង្រីកស្មារតីរបស់ខ្លួនបានយ៉ាងទូលំទូលាយដោយឥតគិតថ្លៃដែលឋាមពលចក្រវាឡបានផ្តល់ឲ្យដោយគ្មានការរើសអើង ។ ជាចំនេះលាក់កំបាំងដើម្បីទទួលបានអំណាចលើអ្នកដទៃ នឹងដាក់ខ្លួនឯងលើឆាកខ្ពស់បំផុត ។
២- បាតុភូតកម្លាំងចិត្តផ្សាយចេញ(Telepathy) ការគិតនាំឲ្យមានរលកសញ្ញាផ្សាយចេញទាក់ទងគ្នាទៅវិញទៅមកបាន គេពិបាកលាក់បាំងការគិតពីគ្នាទៅវិញទៅមកណាស់(លបគិតស្រឡាញ់ គិតស្អប់)វានាំឲ្យមានរលកអន្តរកម្មក្នុងធាតុអាកាស ចូរអនុវត្តសមត្ថភាពនេះដោយចេតនាបរិសុទ្ធចំពោះអ្នកដទៃ ព្រះពុទ្ធពន្យល់ឲ្យផ្សាយមេត្តាចិត្ត នេះជាគុណសម្បត្តិខ្លួនឯងផង ដើម្បីជួយលើកកម្លាំងចិត្តដល់អ្នកដទៃក្នុងជីវិតប្រចាំថ្ងៃផង ។
៣- បាតុភាពផ្សាយចេញនូវរលកសញ្ញាវិជ្ជមាន(Positif manifestation) នេះជាវិសាលភាពនៃសមត្ថភាពគំនិតក្នុងការគិតវិជ្ជមាន ចូរពង្រីកទស្សនៈវិស័យដើម្បីលើកតំកើងសក្តានុពល ដើម្បីដើរតាមមាគា៌ព្រះ ដែលលោកប្រើសេចក្តីមេត្តាករុណាជាដើមទុនបណ្តាក់យកអនុត្តរសម្មាសម្ពោធិញ្ញាណ ជាកំពូលបញ្ញានៅក្នុងលោក ទំលាក់ការមានះប្រកាន់ចោល នោះជាអំណាចបង្កើតការពិតឲ្យដល់អ្នក ។ ឈប់ចំណាយពេលលិចលង់ក្នុងគំនិតអាក្រក់ទៅ ! បង្កើតទិដ្ឋភាពទំនាក់ទំនងដ៏ទេវភាពរបស់យើង ជាការផ្ញើសារចេតនាដោយភាពបរិសុទ្ធអ្នកនឹងទទួលបានមកវិញនូវការគោរពស្រឡាញ់យ៉ាងទូលំទូលាយ ! ។

