រឿងចម្លែកក្នុងលោកដែលមានពិតៈ
១- គេចាប់បានរូបភាពខ្មោចក្នុងវិមានស្តេច Henry VIII (សាងក្នុងសតវត្សទី១៦)នេះគឺជាភ័ស្តុតាងតំបូងដែលពិភពលោកទទួលស្គាល់ថាពិតជាមានវិញ្ញាណខ្មោច វាជាជីវិតមួយឋិតក្នុងពិភពផ្សេងផងដែរ (កាមេរ៉ាចាប់រូបភាពនៅឆ្នាំ១៩៥៧)។
២- ចិត្តរមែងដឹងខ្លួនឯងថា រឿងនេះ កន្លែងនេះធ្លាប់ជួបមកពីជាតិមុនមកហើយ នេះជាបាតុភូតរបស់ចិត្តដែលអាចដឹងដោយខ្លួនឯង ព្រោះចិត្តអាចផ្លាស់ប្តូរវិមាត្របានម្តងម្កាល ឬ ស្រូបយកហេតុការមកបកប្រែបាន ។
៣- នៅទីក្រុងតូក្យូឆ្នាំ១៩៥៤ នៅវាលយន្តហោះគេបានជួបបុរសម្នាក់កាន់ប៉ាស្ព័រដែលមានប្រទេសកំណើតឈ្មោះ Taured ដែលមិនមានក្នុងផែនទីបច្ចុប្បន្ននេះទេ លុះគេស្រាវជ្រាវប្រវត្តិសាស្ត្រទៅទើបដឹងថា ឈ្មោះប្រទេសនេះនៅអុឺរ៉ុប កាលពី១០០០ឆ្នាំមុនជាប្រទេសសំបូរសប្បាយ ។ បុរសនោះរៀបរាប់ថា គាត់ធ្វើដំណើរក្នុងពិភពលោកគ្មានជួបបញ្ហាអ្វីទាំងអស់ គាត់មានឯកសារផ្សេងៗទៀតដូចជាសេចក្តីបញ្ជាក់របស់ធនាគារជាដើម ។ ប៉ូលីសបានរក្សាទុកគាត់ក្នុងបន្ទប់សុវត្ថិភាពមួយដើម្បីសិក្សាការពារគាត់ ប៉ុន្តែលុះព្រឹកឡើងស្រាប់តែគាត់បាត់ខ្លួនដោយគ្មានបន្សល់ទុកស្លាកស្នាមអ្វីទាំងអស់ ។ គេសន្និដ្ឋានថា លើលោកនេះពិតជាមានភពរណប ឬ សង្គមអាថ៌កំបាំងដែលរង់ចាំឲ្យមនុស្សស្រាវជ្រាវ សកលលោកទាំងមូលនៅមានអាថ៌កំបាំងនិងមានលាក់ទុកកន្លែងចម្លែកៗនៅឡើយទេ ពិសេសព្រៃភ្នំ ក្រំថ្ម បាតសមុទ្ធជាដើម ។

