ម្សិលមិញមិនដែលវិលត្រឡប់មកវិញទេកុំបំភ្លេចក្តីស្រឡាញ់ក្នុងថ្ងៃនេះ ថ្ងៃស្អែកក៏មិនទាន់មកដល់ដែរកុំខ្វល់រហូតភ្លេចស្រឡាញ់ខ្លួនឯង ! អ្វីៗមានតែក្នុងថ្ងៃនេះទេ ! ។ ទីកន្លែង ទេសភាព ខ្យល់អាកាស បទចំរៀង ពេលខ្លះធ្វើឲ្យដំបៅអតីតកាលរើលាប់ឡើងវិញ នឹកឃើញការឈឺចាប់ហួសនិស្ស័យបានកើតឡើង ! ដែលតាមពិតគឺមកពីខ្លួនឯងគិតឲ្យឈឺចាប់ខ្លួនឯងទេ បើលះបង់គំនិតទាំងនេះបានដោយសតិតាមដឹងទាន់ នោះទុក្ខក៏ឆាប់រលត់ទៅវិញដែរ ! ។ កុំខ្វល់ពេក អ្វីៗត្រឹមតែវិញ្ញាណដឹងអារម្មណ៍តែប៉ុណ្ណោះ «កើតរលត់ទេ» ! ការចងចាំក៏កើតរលត់ដែរ ។

