ដោយសារតែច្បាប់ធម្មជាតិគឺជាសេចក្តីស្រឡាញ់

K

ដោយសារតែច្បាប់ធម្មជាតិគឺជាសេចក្តីស្រឡាញ់(អាតូមតោងអាតូម) ច្បាប់ធម្មជាតិគឺជាសាមគ្គីធម៌នេះជាផ្នែករូបធម៌​ ប៉ុន្តែកិលេសផ្នែកនាមធម៌មានអត្តសញ្ញាណ​យ៉ាង​ជាក់​ច្បាស់​ថាៈ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើងនឹងធ្វើឲ្យអ្នក​ខ្លះ​​លា‌ចាក‌ចេញ​ពី​សេចក្ដី​ជំនឿសាសនាដែលមានមេត្តា ដោយ​ស្តាប់​តាម​តណ្ហាជាគ្រឿងបោក​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អវិជ្ជា ដោយ‌សារ​ពុតត្បុត​មាយា​របស់​ពួក​យើង ដែល​ពោល​តែ​ពាក្យ​កុហកការបោកបញ្ឆោត ធ្វើឲ្យមនុស្សនាំគ្នា​វង្វេង​ចិត្ត​ ដ្បិត​សត្វ​ទាំង​អស់​ដែលធម្មជាតិបាន​បង្កើត​មកនោះ​សុទ្ធ​តែ​ល្អ ប៉ុន្តែល្ងង់មិនទាន់ដឹងការពិតនៅឡើយ ហេតុនេះមនុស្សសត្វទាំងអស់នឹងវិនាសទៅវិញដោយសារស្នាដៃយើង ! ។ អវិជ្ជានិងតណ្ហាជជែកគ្នាយ៉ាងរីករាយ ចំណែកសតិនិងបញ្ញាបាត់មាត់បុិនគេចុក ព្រោះខ្លួនកើតពីបច្ច័យដែលមានសីល សមាធិ វិបស្សនាជាសមុដ្ឋានតែប៉ុណ្ណោះ ! ។

Comments