គេមិនចាំបាច់ស្វែងរកកន្លែងសុវត្ថិភាពដើម្បីការពារភាពអាត្មានិយមរបស់ខ្លួនឯងនោះទេ ព្រោះគេក៏ត្រូវប្រឈមជាមួយគំនិតបំប៉ោងរបស់ខ្លួនឯងដែលជាព្យុះគំនិត ជាមួយនឹងអារម្មណ៍ដែលគ្មានសុវត្ថិភាពស្រេចទៅហើយ ទីបំផុតទើបគេយល់ច្បាស់ថា គេចាំបាច់ត្រូវតែរៀនពីវិធីរំងាប់ការគិតមកវិញ ព្រោះលោកនេះមិនមែនឋិតនៅក្រោមអំណាចអ្នកណាម្នាក់ឡើយ ក្រៅតែពីច្បាប់ធម្មជាតិដែលមានអំណាចលើសពីអ្វីទាំងអស់ ។ កុំធ្វើខ្លួនឲ្យក្លាយជាជនរងគ្រោះព្រោះតែគំនិតដែលមានអវិជ្ជាជាមេក្លោង ភ្ញាក់ខ្លួនឡើង ឈប់សន្លប់ក្នុងក្តីវង្វេងងប់ងល់នេះតទៅទៀត ! ។ ច្បាប់ធម្មជាតិមានអំណាចបែបនេះហើយ ទើបព្រះពុទ្ធត្រូវខិតខំសិក្សាពីវា ដើម្បីរំដោះខ្លួនពីអំណាចធម្មជាតិត្រាតែបានសម្រេចនៅថ្ងៃពេញបូរមីខែវិសាខ !

