អង្គុយតាមមើលចិត្តនិងចងចិត្តជាមួយខ្យល់ដង្ហើម

K

អង្គុយតាមមើលចិត្តនិងចងចិត្តជាមួយខ្យល់ដង្ហើម សតិជាខ្សែ គោជាចិត្ត រន្ធច្រមុះជាស្នឹងគោ សំណាបជាអារម្មណ៍ ។ គោចេះតែស្ទុះទៅបោចស្រូវ សតិដឹងទាន់ទាញវាមកវិញ ធ្វើដដែលៗរហូតគោអស់កម្លាំងដួលគ្រឹបសំងំស្ងៀមក្បែរស្នឹងលែងរើបម្រះ នោះហើយចិត្តស្ងប់ឬជាឯកគ្គតាចិត្ត។ បើគោវាទៅឆ្ងាយយើងកុំខ្វល់ ពេលស្រេកទឹកវាគង់តែមកផឹកទឹកបឹងវិញទេ យើងនៅសម្រាកក្បែរបឹងនោះចុះ បឹងគឺរន្ធច្រមុះ។ គង្វាលគោឆ្លាតវៃយ៉ាងនេះឯង !

Comments