ជីវិត

K

« ជីវិត = ចំណេះដឹងផ្នែកបច្ចេកទេស និង ចំណេះដឹងផ្នែកគុណធម៌ »
១-ចំណេះដឹងផ្នែកបច្ចេកទេសៈគឺដើម្បីអាហារនិងទ្រព្យសម្បត្តិ ។
២-ចំណេះដឹងផ្នែកគុណធម៌ៈគឺដើម្បីស្វែងរកសេចក្តីសុខពិតនៅក្នុងជីវិត ស្វែងរកតុល្យភាព(Balance)ក្នុងជីវិត គឺស្វែងរកចិត្តជាកណ្តាល(ឧបេក្ខាចិត្ត)ដែលជាចិត្តនាំទៅដល់ការត្រាស់ដឹងសច្ចៈធម៌។ យើងមកកាន់លោកនេះ គឺដើម្បីសិក្សាយកបទពិសោធជីវិតទៅអភិវឌ្ឍផ្លូវចិត្តរបស់យើង រួចហើយយើងត្រឡប់ទៅកាន់មាតុភូមិ(ធម្មជាតិ)របស់យើងវិញទេ ! មិនមានយកអ្វីតាមបានក្រៅតែពីបទពិសោធជីវិតនេះតែប៉ុណ្ណោះ ! ។

Comments