និទានកំសាន្តចិត្ត !
ជីដូននិយាយទៅកាន់ចៅថា មនុស្សយើងម្នាក់ៗមានទៀននៅខាងក្នុង យើងគ្រាន់តែរកវិធីអុជដើម្បីបំភ្លឺផ្លូវជីវិតខ្លួនឯងឲ្យបានល្អទៅណា ។ យាយប្រាប់ចៅថា សាកគ្រាន់តែស្រមៃ, ប្រសិនបើទៀនរបស់គេរាល់គ្នាឆេះឡើងក្នុងពេលតែមួយ តើពន្លឺនឹងភ្លឺអស្ចារ្យយ៉ាងណាទៅ ? ។
ចៅសួរជីដូនថា 'ហេតុអីទៅលោកយាយ?'
យាយតប 'ហេតុអី? ... ព្រោះថានឹងមិនមានភាពងងឹត លែងមានទុក្ខព្រួយ លែងមានអំពើហិង្សា គ្មានការកាប់សម្លាប់ទៀតទេ... ពិភពលោកនឹងត្រូវបានគ្របដណ្តប់ដោយពន្លឺ និងសុភមង្គល សេចក្តីអំណរ និងសេចក្តីស្រឡាញ់ ...'
ចៅពោល តែវាពិបាកប៉ុណ្ណា ដើម្បីឱ្យពន្លឺរបស់មនុស្សគ្រប់គ្នាភ្លឺក្នុងពេលតែមួយនោះ ? ។
យាយសើចបន្ទាប់មកនិយាយថា៖ 'ចៅគ្រាន់តែធ្វើឱ្យប្រាកដថា ពន្លឺទៀនរបស់ចៅភ្លឺជាប់មិនរលត់ទៅបានហើយ ' ...'
ហើយអស់ជាច្រើនទសវត្សរ៍មកនេះ ចៅបានព្យាយាម '...ព្យាយាមធ្វើតាម ជីដូនទាំងយប់ទាំងថ្ងៃ ទៀនរបស់នាងនៅតែម្តងភ្លឺ ម្តងរលត់ តែនាងមិនបោះបង់ចោលក្តីសង្ឃឹមនេះឡើយ ! ។

