១.ដំណើរជីវិត៖ ចួនកាលដំណើរជីវិតរបស់មនុស្សយើង ប្រព្រឹត្តទៅមុខយ៉ាងរលូនដោយគ្មានអ្វីមករារាំង ឬអ្វីជាឧបសគ្គ ដែលអាចធ្វើឱ្យមនុស្សយើងម្នាក់ៗមានភាពសប្បាយរីករាយ ត្រេកអរជាខ្លាំង។
២.ដំណើរជីវិត៖ ចួនកាលអ្វីៗដែលកើតឡើងក្នុងជីវិតរបស់យើង ទាំងដែលយើងមិនបានរំពឹងគិតថាវានឹងកើតឡើង។ ដូច្នេះពេលខ្លះវាពិបាកទទួលយក ឬពេលខ្លះវាធ្វើឱ្យយើងឈឺចាប់ កើតទុក្ខយ៉ាងខ្លាំង។
ដូច្នេះហើយអ្នកត្រូវចាំថា រឿងដែលសំខាន់បំផុតនោះ គឺអ្នកត្រូវចេះត្រៀមខ្លួនធ្វើយ៉ាង កែច្នៃយ៉ាងណាឱ្យជីវិតរបស់អ្នកមានភាពល្អប្រសើរទៅតាមកាលៈទេសៈនិងពេលវេលា ចៀសវាងការដេកត្រាំឬបណ្តោយតាមបញ្ហាដែលបានកើតឡើង។

