១.មនុស្សនៅក្បែរគ្នា សូមផ្តល់តម្លៃ ស្នាមញញឹម និងសេចក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកឱ្យបានច្រើន កុំឱ្យមានការស្តាយក្រោយពេលបាត់បង់។
២.មនុស្សនៅក្បែរគ្នា សូមផ្តល់ទំនុកចិត្ត មេត្តាចិត្ត រក្សាមិត្តភាព ចេះអធ្យាស្រ័យ សុំទោស លើកលែងទោសឱ្យគ្នាទៅវិញទៅមក កុំឱ្យមានវិប្បដិសារីនៅពេលបាត់បង់។
៣.មនុស្សនៅក្បែរគ្នា សូមចេះយកចិត្តទុកដាក់ បង្កើតភាពស្និទ្ធស្នាល ផ្អែមល្ហែម សម្បូរដោយភាពរីករាយនៅក្នុងគ្រួសារ កុំឱ្យមានការស្តាយក្រោយពេលបាត់បង់។

