តើវប្បធម៌ អរិយធម៌ និងសង្គមធម៌ខុសគ្នាដូចម្តេច?

K

តើវប្បធម៌ អរិយធម៌ និងសង្គមធម៌ខុសគ្នាដូចម្តេច?
វប្បធម៌គឺជាធម៌សំរាប់បណ្តុះបណ្តាលបន្តឲ្យមានជីវិតតទៅសម័យកាលជាខាងក្រោយៗទៀត។អរិយធម៌ ជាធម៌ខ្ពង់ខ្ពស់នៃជនជាតិនិមួយៗ វាសំគាល់ដល់ភាពជឿនលឿននៃប្រទេសជាតិ ឯសង្គមធម៌គឺជាធម៌ដែលនាំឲ្យមានការរស់នៅជួបជុំមិនបែកបាក់គ្នា។ការកាប់សម្លាប់គ្នានៃជនជាតិមួយ ការបែកបាក់គ្នានៃជនជាតិមួយ គឺជាតុរង្វាន់សម្រាប់ជនជាតិមួយទៀត។
នយោបាយមួយដែលចង់កែប្រែឬលុបបំបាត់វប្បធម៌សាសនាគឺត្រូវមានការពិចារណាឲ្យបានត្រឹមត្រូវជាទីបំផុត មិនមែនធ្វើតាមនឹកឃើញបាននោះទេ!។ព្រោះវាមានការទាក់ទងជាមួយអ្នកចូលរួម តើគេយល់ស្របតាមឬទេ? បើការកែប្រែនោះវាជារឿងត្រឹមត្រូវនោះគេនឹងធ្វើតាមឬធ្វើដោយខ្លួនឯងជាមិនខាន ប៉ុន្តែបើវាជាការមិនត្រឹមត្រូវវិញ សូម្បីតែមានការបង្ហូរឈាមគ្នាក៏ពិបាកនឹងកែប្រែបានណាស់ ។ ជនជាតិមួយដែលគេទទួលស្គាល់ថាត្រឹមត្រូវតាមច្បាប់លុះត្រាតែមានលក្ខណះដូចតទៅ
មានពលរដ្ឋ មានភាសាកំណើតផ្ទាល់ មានព្រំដែនទឹកដី មានប្រពៃណីវប្បធម៌ផ្ទាល់ខ្លួន មានប្រវត្តិសាស្ត្រ មានបាវចនាជាតិ មានរដ្ឋធម្មនុញ្ញជាដើម។ល។ប្រពៃណីវប្បធម៌គឺក្តោបយកទាំងអស់ មានវិស័យអក្សរសាស្ត្រ ជំនឿសាសនានិងសិល្បៈ....។

Comments