លទ្ធផលក្រោយការបដិបត្តិធម៌

K

ត្រូវចាំថា លទ្ធផលក្រោយការបដិបត្តិធម៌គឺមនុស្សនោះស្រាលស្តើងការមានះប្រកាន់ ស្រាលទុក្ខកង្វល់ ចិត្តទូលាយមិនបែងចែកបក្សពួក មានមេត្តាករុណា មិនខឹងក្រោធច្រើន មិនចងគំនុំមិនក្រអឺតក្រទម សុភាពរាបសារ ចេះជួយអ្នកទន់ខ្សោយជាដើម។ ក្រោយបដិបត្តិហើយប្រែជារឹងមានះក្រអឺតក្រទមឆាប់ដូរការសេពគប់ចេញ ឬមើលកិច្ចបដិបត្តិរបស់ខ្លួនក្រែងមានការខ្វះចន្លោះដូចជាខ្វះកម្មដ្ឋានមរណានុស្សតិ ខ្វះត្រៃល័ក្ខណ៍ធម៌(ខ្វះវិបស្សនា) បើបានបំពេញអស់ហើយនៅតែមានះចចេសរឹងរូសឬចេះទ្រឹស្តីអស់ហើយនៅតែមិនស្រាលអញ ក៏នៅតែបន្តលះតទៅទៀតចុះ សំខាន់ឲ្យតែចេះដឹងខ្លួន។បើនៅតែមិនដឹងខ្លួនទេ សូមប្រព្រឹត្តិទៅតាមកម្មរៀងខ្លួនចុះ មិនអីទេ ។ 

Comments