ស្នាមញញឹមរាល់ថ្ងៃដើម្បីសុខភាពល្អនិងអាយុវែង
ការ សិក្សា មួយ ចំនួន បាន បង្ហាញ ថា ស្នាម ញញឹម អាច ជួយ បញ្ចេញ អ័រម៉ូន Endorphins ដែល ធ្វើ ឲ្យ យើង មាន អារម្មណ៍ ប្រសើរ ជាង មុន និង មាន ភាព រីករាយ កាន់ តែ ច្រើន ឡើង ។ ប្រសិនបើ យើង មាន ស្នាម ញញឹម យើង អាច នឹង សើច ចេញ មក កាន់ តែ ងាយ ស្រួល ហើយ បញ្ហា ស្រ្តេស នឹង រលាយ បាត់ ទៅ ដោយ មិន ដឹង ខ្លួន និងអាចជួយអ្នកឲ្យមានអាយុវែងទៀតផង។
តើអ្នកដឹងទេថាការញញឹមរបស់អ្នកមានគុណសម្បត្តិដល់សុខភាពដ៏ច្រើនដែលអ្នកមិនសូវបានដឹង ៖
+ ជួយពង្រឹងនិងបង្កើន ប្រព័ន្ធ ភាព ស៊ាំ របស់អ្នក
+ ការពារ ប្រឆាំង នឹង មេរោគ ដែល ចូល តាម ផ្លូវ ដង្ហើម
+ បង្កើត បរិយាកាស កាន់ តែ មាន ភាព ស្និទ្ធស្នាល និងបង្កើនភាពសាមគ្គីផ្នែកផ្លូវចិត្ត
+ ជួយសម្រួលទៅដល់ប្រព័ន្ធឈាមរបស់អ្នក
+ នៅ ពេល ដែល យើង សើច ១០០ ដង វា ស្មើ នឹង ការ ជិះ កង់ ហាត់ ប្រាណ ចំនួន ១៥ នាទី។

