អ្វីដែលមាននៅក្នុងខ្លួនអ្នក អ្នកដទៃក៏គេមានដែរ អ្នកស្រឡាញ់សុខស្អប់ទុក្ខយ៉ាងណាអ្នកដទៃក៏ដូចគ្នា ។ យើងចង់មានភាពស្រណុកសុខស្រួល អ្នកដទៃក៏ចង់ដូចគ្នា ព្រោះហេតុនេះទើបពាក្យថា ត្រូវចេះយល់ចិត្តអ្នកដទៃខ្លះផងគឺជារឿងសំខាន់ ។ បើអ្នកមិនចូលចិត្តអ្វី ចូរកុំធ្វើរឿងនោះទៅលើអ្នកដទៃ ! ។ រាល់ទំនាក់ទំនងត្រូវតែមានការគោរព ភាពស្មោះត្រង់ និងភាពងាយស្រួល មិនមែនបង្កើតទំនាក់ទំនងដោយការប្រទូសរ៉ាយគ្នានោះទេ បើកើតពីការប្រទូសរ៉ាយនោះអ្នកខ្លាំងនឹងមានសេរីភាពប៉ុន្តែវាគ្មានសន្តិភាពទេ ។ ពាក្យគំរោះគំរើយគ្មានអ្នកណាគេចូលចិត្តស្តាប់នោះទេ ពាក្យនេះត្រូវបានទទួលមកវិញតែភាពចំរូងចំរាស់និងការឈឺចាប់តែប៉ុណ្ណោះ គេត្រូវការតែពាក្យដែលត្រឹមត្រូវ និងពាក្យដែលស្តាប់ទៅធ្វើឲ្យមនុស្សមានសក្តានុពលតែប៉ុណ្ណោះ ! ។ មនុស្សដែលអ្នកត្រូវចងចាំមិនភ្លេច គឺមនុស្សដែលធ្វើឲ្យអ្នកខ្លាំងនៅពេលអ្នកកំពុងតែចុះខ្សោយនេះឯង ! ។

