កំហុសរបស់ភាពល្ងង់ខ្លៅ

K

ភាពល្ងង់ខ្លៅ គឺបដិសេធអ្វីដែលខ្លួនគ្មានការយល់ដឹងពីវាទាល់តែសោះ ! មនុស្សមានបញ្ញាគឺទទួលវាយកមកសិក្សារៀនសូត្រ ហើយព្យាយាមតស៊ូកាន់កាប់កិច្ចការនោះទាល់តែបាន ។ មនុស្សល្ងង់តែងមើលងាយរិះគន់អ្នកមានកំហុស មនុស្សឆ្លាតតែងជួយបង្រៀនគ្នារហូតដល់បានទទួលជោគជ័យជាស្ថាពរ ។ ព្រះពុទ្ធត្រូវបានភពបីប្រគេននាមថា ជាបុគ្គលឯកនៅក្នុងលោក ថាជាគ្រូនៃមនុស្សនិងទេវតា ព្រោះព្រះអង្គពូកែបង្រៀនសត្វលោកឲ្យចាក់ធ្លុះធម៌ត្រូវតាមឧបនិស្ស័យសត្វ គឺបានទទួលឯតទគ្គស្របទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។

Comments