ត្រូវផ្តោតលើគោលដៅដែលខ្លួនអាចទៅដល់បាន កុំផ្តោតលើគោលដៅដែលខ្លួនមិនអាចទៅដល់ ពេលខ្លះរលកជីវិតបានផ្លាស់ប្តូរស្ថានភាពការរស់នៅរបស់អ្នក ប៉ុន្តែអ្នកមិនត្រូវវង្វេងបាត់បង់គោលដៅខ្លួនឯងឡើយ ។ សមាធិគឺជាការជួយរក្សាលំនឹងកម្លាំងចិត្ត សមាធិជួយអ្នកយ៉ាងសកម្មក្នុងការស្វែងរកច្រកផ្លូវចាកចេញពីបញ្ហា ដែលអ្នកអាចមិនដឹងពីកិច្ចការយ៉ាងសំងាត់របស់ឋាមពលចិត្ត ដែលទីបំផុតសូម្បីតែបណ្ឌិតធំៗនិងពាណិជ្ជករល្បីៗទាំងឡាយនៅក្នុងលោកក៏មិនអាចស៊ូទ្រាំនឹងការមិនធ្វើសមាធិបានឡើយ ! ។

