កុំព្យាយាមឱបក្រសោបរឿងដែលមិនល្អច្រើនពេក លះបង់ចោលខ្លះទៅ ទុកវានាំមានសម្ពាធច្រើនទេ។ កុំធ្វើខ្លួនឱ្យក្លាយជាធុងសំរាមសម្រាប់ទទួលយកតែរបស់មិនល្អ របស់កខ្វក់ ជាពិសេសពាក្យសម្ដីមិនល្អដែលនាំឱ្យយើងកាន់តែមានបន្ទុក។ រៀនលះបង់ រៀនដោះលែង រៀនទទួលស្គាល់ការពិត ទើបជីវិតមិនសូវស្មុគស្មាញ។មានតែបក្សីដែលឧស្សហ៍ទេទើបរកចំណីបាន រីឯបក្សីដេកខ្ជិល ពិតណាស់នឹងដល់នូវក្តីស្រេកឃ្លាន។ មានតែមនុស្សឧស្សាហ៍ទេ ទើបអាចរកទ្រព្យបាន រីឯមនុស្សខ្ជិលពិតណាស់ក្រលំបាក។ មានតែមនុស្សឧស្សាហ៍ប្រឹងប្រែងទេ ទើបមានវិជ្ជា រីឯមនុស្សខ្ជិលពិតណាស់ក្រវិជ្ជា។ មានតែមនុស្សឧស្សាហ៍ទេ ទើបអាចអភិវឌ្ឍខ្លួនឯងឱ្យរីកចម្រើនបាន ចំណែកមនុស្សខ្ជិលច្រអូស ពិតណាស់គ្មានការរីចចម្រើន។ មនុស្សដែលឧស្សាហ៍ នឹងទទួលបានផ្លែផ្កាល្អប្រសើរ។

