រឿងកំសត់របស់មនុស្ស !

K

រឿងកំសត់របស់មនុស្ស !
ខឺងគឺល្ងង់ ស្អប់គឺឆ្កួត ជីវិតមនុស្សមិនអភ៏ព្វទេ គឺចិត្តមនុស្សទេដែលអភ័ព្វ។ហេតុផលធ្វើជាមនុស្សគឺងាយទេ លំបាកនៅត្រង់ថាយើងព្យាយាមធ្វើជាមនុស្សពិតមិនបាន ព្រោះមាត់ថាគឺងាយណាស់នៅពេលមិនទាន់បានជួបហេតុនាំឲ្យទាស់ចិត្ត ពេលជួបហេតុនាំឲ្យទាស់ចិត្តបានដឹងថាតើក្នុងខ្លួនយើងមានព្រាយកញ្ជ្រោងសណ្ឋិតនៅឬអត់?អំពើល្អត្រូវចាប់ផ្តើមធ្វើតាំងពីឥឡូវនេះកុំចាំដល់ថ្ងៃស្អែក ពុំនេះទេនឹងត្រូវចាញ់បោកចិត្តអាក្រក់តែរហូត ! ។ ភាពស្និទ្ធស្នាលពីមនុស្សដែលមានការគោរព គឺគេចេះស្តាប់អ្វីដែលអ្នកដទៃបាននិយាយ ប៉ុន្តែមនុស្សមានះប្រកាន់គឺស្តាប់តែមនុស្សដែលខ្លួនចូលចិត្ត និងស្តាប់តែអ្វីដែលខ្លួនចង់ឮ មិនដែលចេះស្តាប់ទស្សនៈសកលឡើយ ! នេះហើយជាផលវិបាកដែលនាំឲ្យមានជំលោះនិងការបាត់បង់ភាពរីកចំរើន ! ។

Comments