លោកសន្និវាសងងឹតប្រកបដោយគ្រោះថ្នាក់គ្រប់ទិសទី ងងឹតព្រោះវង្វេងដោយមោហៈ គ្រោះថ្នាក់ព្រោះត្រូវគ្របសង្កត់ដោយទោសៈ ប៉ុន្តែនៅតែចេញមិនរួច ព្រោះលោភៈជាប់ជំពាក់ដោយការសំគាល់ខុសគឺអវិជ្ជា ។ សត្វលោកកំពុងរវើរវាយកាន់តែខ្លាំងឡើង នឹងនាំចេញដោយលំបាក បក្សាបក្សី ពេលខ្លះត្រូវអ្នកដទៃបាញ់ តែសត្វលោកវង្វេងបាញ់គ្នាឯងខ្លះ បាញ់ខ្លួនឯងខ្លះ គួរឲ្យសង្វេកពន់ពេកណាស់ ។

