ស្ដាប់ជាលើកទីពីរ ហើយធ្វើសមាធិបណ្ដើរ រហូតស្ងប់ខ្លាំងចៅបានឃើញពន្លឺច្បាស់ហើយយូរ ចៅឃើញពណ៌សរវិញ ហើយចៅលឺសំលេងបេះដូងលោតជាប់ ចៅរក្សារសមាធិមិនរញ្ជួយ ត្រឹមតាមមើលដោយធម្មតាសតិតាមដឹងជាប់ ពេលចៅលាភ្នែនហើយផ្សាយមេត្តាចប់ក៏ត្រលប់មកធម្មតាមិនលឺសំលេងដូចមុនឡើយ បើខុសឆ្គងសូមជួយណែនាំចៅផងលោកតា ។ លោកតាដឹងទេថ្ងៃនេះព្រះធម៍សាកកំរឹតចិត្តរបស់ចៅ លើកមុនគេថាយើងខុសដោយយើងមិនធ្វើតាមចិត្តគេ ចៅខឹងញ័ររញ្ជួយចិត្តប្រើពេលមួយទៅពីរថ្ងៃទើបគ្រប់គ្រងបាន តែឥឡូវលោកតាល៖ចោលហើយអោយអភ័យលឿនណាស់ត្រឹមប៉ុន្មានម៉ោងឈប់រញ្ជួយឈប់គិតលះដាច់ លែងរុញទៅមកវិញទៀតហើយ នេះជាផលនៃការប្រតិបត្តិ ចៅអោយតែជួបទុក្ខចៅតែគិតយកប្រយោជ៍ពីវា( ទុក្ខ) ដោយការតាំងចិត្តហើយរលាស់ចោលលឿនណាស់លោកតា ដោយក្ដីគោរព

