អានិសង្សនៃការប្តេជ្ញាចិត្ត(ត)

K

អានិសង្សនៃការប្តេជ្ញាចិត្ត(ត)
ថ្ងៃបន្តបន្ទាប់មកទៀត អារម្មណ៍ស្រាលស្រឡះ ចិត្តឆ្អែតស្កប់ស្កល់ មិនបានបាត់ទៅណាទេ អារម្មណ៍ហាក់កំពុងតែ
អណ្តែតលេីអាកាសវេហារដដែល។
ខ្ញុំចាប់ផ្តេីមគិតពិចារណាតទៅទៀត។
ខ្ញុំធ្លាប់បានឮ លោកទេសនា មកថា កំហឹង
គំនុំគំគួន ការសងសឹក ជាពូជនៃពៀវេរា
ជីវិត អាត្មាអញ ជាតិនេះ ពេញដោយក្តីទុក្ខ ក៏មកពីហេតុយ៉ាងនេះហេីយ អាត្មា
អញនឹងប្រថ្នានូវជីវិតក្នុងជាតិថ្មី ១ ដែល
បរិសុទ្ធ ដែលវៀចារនូវពៀវេរាទាំងឡាយ
នោះដោយ ឧបាយ ដោយអហោសិកម្ម
ដល់មនុស្សទាំងឡាយណា ដែលធ្លាប់មេីលងាយមេីលថោកដល់អាត្មាអញកន្លងមកអោយអស់ពីក្នុងចិត្ត អហោសិកម្មដល់អ្នកទាំងឡាយណាដែល
ជំពាក់លុយមិនសង អហោសិកម្មដល់
អ្នកទាំងឡាយណាដែលបានរំលោភយក
ដីចំការគ្រប់កន្លែង បេីពីអតីតខ្ញុំធ្លាប់រំលោភបំពានលេីអ្នក សូមអោយរួចគ្នាត្រឹម
ជាតិនេះ បេីពីអតីខ្ញុំមិនបានរំលោភបំពាន
លេីអ្នកទេ ក៏ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះ ជាតិក្រោយសូមអោយខ្ញុំដល់នូវ ជីវិតដ៏បរិសុទ្ធ សូមកុំអោយមានពៀរនឹងគ្នា
ព្រះពុទ្ធសំដែងថា ពៀរមែងរំងាប់ដោយ
ការមិនតបពៀរ។
នេះជាការប្តេជ្ញាចិត្តលេីកទី៣ ដោយផ្តល់
នូវអភ័យទានគ្រប់យ៉ាង ភ្ជាប់ដោយការ
អធិដ្ឋានចិត្តផងដែរ។
ពេលនេះចិត្តបានពាល់ត្រូវក្តីសុខ១ថ្មី
សុខ ព្រោះ អស់គំនុំ សុខព្រោះលែងខឹង
សុខ ព្រោះ មិនបៀតបៀន សុខព្រោះតែ
មានអភ័យ សុខព្រោះអស់សេចក្តីប្រកាន់
សុខព្រោះអស់ការប្រាថ្នា សុខព្រោះចិត្តស្ងប់....
ចាប់ពីពេលនោះមក ជីវិតរបស់ខ្ញុំមានក្តីសុខស្ងប់ សុខក្រៃលែង ខ្ញុំគិតថាជីវិតខ្ញុំ
នេះទុក្ខលេីសគេ លុះដល់បានសុខ សុខ
ក៏លេីសគេដែរ។
មានមិត្តម្នាក់ក្នុង fb.គាត់ប្រាប់ថា អាហ្នឹង
គេហៅថា វិមុត្តិសុខ ( កាលនោះខ្ញុំអត់ដឹងថា វិមុត្តិសុខ មានន័យថាមុិចទេ) ។
ខ្ញុំរស់នៅក្នុងក្តីសុខនេះអស់រយ:ប្រហែល
១ឆ្នាំ ទេីបកេីតមានព្រឹត្តិការថ្មីដ៏អស្ចារ្យក្នុង
ជីវិតកេីតឡេីងទៀតគឺពាល់ត្រូវ សច្ច:ទី១។

Comments