ការងារនាមធម៌ពេលមានការប៉ះខ្ទប់

K

ការងារនាមធម៌ពេលមានការប៉ះខ្ទប់រវាងអាយតនៈខាងក្រៅនិងខាងក្នុងបានកើតឡើងៈ រូបប៉ះភ្នែក សម្លេងប៉ះត្រចៀក នាំឲ្យផស្សៈ(ការប៉ះខ្ទប់)កើតឡើង សញ្ញា(ការចាំអារម្មណ៍)កើតឡើង ចេតនា(នាំចិត្តឲ្យគិតកើតឡើង) វេទនាការសោយអារម្មណ៍កើតឡើង រួចហើយរលត់អស់ទៅ ។ ចិត្តម៉្ងៃៗដឹងតែរវល់ គឺរវល់ដឹង រវល់ប៉ះ រវល់សោយ រវល់ចាំ រវល់គិត រួចហើយក៏រវល់ខឹង រវល់ស្អប់ រវល់ពេញចិត្ត រវល់សោកស្តាយ រវល់អាល័យ .... ទីបំផុតក៏រវល់ភ័យខ្លាចស្លាប់បានមកដល់ រវល់ទល់ថ្ងៃស្លាប់ មានតែសមាធិប៉ុណ្ណោះ ដែលអាចធ្វើចិត្តឲ្យឈប់រវល់បាន ។

Comments