១-នៅក្នុងចិត្តមានសត្វចចកពីរក្បាល មួយសមួយខ្មៅ ចចកដែលខ្លាំងគឺចចកដែលអ្នកបំប៉នវានោះឯង ។
២- សូមកុំឲ្យគុំនំឃុំចិត្តយើងឲ្យសោះ សូមធ្វើចិត្តឲ្យដូចជាផ្កាជាទីគយគន់នៃមនុស្សសត្វទូទៅល្អជាង។
៣- បើសេចក្តីស្លាប់វាជាការតព្វកិច្ចរបស់យើងគ្រប់គ្នា តើឲ្យអ្នកណាជួយអ្នកណាបានទៅ ក្រៅតែពីការតាំងចិត្តដើម្បីកាត់ចិត្តរំសាយក្តីអាល័យដោយខ្លួនឯងនោះ ?
៤- ភាពលូតលាស់គឺជាគោលបំណងរបស់ជីវិត តែត្រូវលូតលាស់អមដោយគុណធម៌ខានមិនបានទេ ។យានជំនិះបើប្រើក្នុងមធ្យោបាយធ្វើដំណើរគឺមិនសូវមានគ្រោះថ្នាក់ប៉ុន្មានទេ តែបើប្រើក្នុងភាពសង្ហារលយឆាយ គឺមិនអាចរក្សាជីវិតខ្លួនបានយូរប៉ុ ន្មានទេ ។
៥-បញ្ញាមិនអាចស្ទាបប៉ះបាន សូមកុំព្យាយាមស្ទាបប៉ះវា សូមព្យាយាមបង្កើតវាវិញ ។

