បើមានមនុស្សតាមរករឿងគ្រប់គ្រងអ្នក អ្នកត្រូវប្រើសេចក្តីស្រឡាញ់ ដើម្បីបង្រៀនគេឲ្យចេះស្រឡាញ់ កុំប្រើក្តីស្អប់តបតវិញ ដែលនាំឲ្យកើតក្តីស្អប់កាន់តែខ្លាំង យកការអត់ធន់ខ្លួនឯងទៅបង្រៀនគេដើម្បីឲ្យគេចេះអត់ធន់ហើយចេះបញ្ឈប់ ! កុំភ្លេចបង្ហាញពីអ្វីដែលអ្នកមានភាពរឹងមាំផង ។ ចិត្តមានសុភមង្គលព្រោះមានជំនួយពីគំនិតវិជ្ជមាន គឺព្រះពុទ្ធតែមួយអង្គគត់ ដែលជាមហាបុរសដឹកនាំការបំផុសគំនិតមុនគេនៅក្នុងលោក គំនិតដែលមានសុភមង្គលនឹងជួយឲ្យអ្នករស់នៅមានក្តីសុខពេញមួយថ្ងៃ ឬ ពេញមួយជីវិតដោយគ្មានសត្រូវបានទៀតផង ។ ជីវិតកាន់តែជួបការលំបាក កាន់តែត្រូវការគំនិតវិជ្ជមាន ព្រោះហេតុនេះទើបជីវិតអត់ធម៌មិនបាន ព្រោះធម៌គឺជាទិន្នន័យវិជ្ជមាននេះហើយ ! ធម៌នាំមនុស្សឲ្យចេះមើលលោកនេះក្នុងផ្លូវល្អ ឲ្យចេះមើលឃើញពន្លឺនៅពីក្រោយភាពងងឹត ឲ្យចេះរីករាយជាមួយទំនាក់ទំនង ដើម្បីជួយខ្លួនឯងឲ្យមានការរស់នៅបានល្អប្រសើរឡើង ។

