ការអប់រំចិត្តគឺក្នុងបំណងឲ្យចិត្ត ៖
១- បានស្គាល់ការពិតនៅក្នុងខ្លួននិងនៅក្រៅខ្លួន ។
២- កុំប្រើគំនិតនាំឲ្យឈឺចាប់ខ្លួនឯង ឲ្យចិត្តចេះប្រុងប្រយ័ត្នក្នុងការប្រើសំដីនិងអាកប្បកិរិយា ។
៣- ឲ្យចិត្តមានការភ្ញាក់រលឹកកុំឲ្យធ្វើខុស ។
៤- ឲ្យចិត្តងាយចុះស៊ប់ក្នុងសមាធិ ។
៥- ដើម្បីគ្រប់គ្រងការគិតឲ្យបានល្អ ។
៦- ធ្វើចិត្តឲ្យមានសេរីភាពរួចផុតពីតណ្ហា ។
៧- ចេះធ្វើអំពើល្អទៅកាន់អ្នកដទៃ ។
៨- ចេះគោរពសិទ្ធនិងជីវិតមនុស្សសត្វទូទៅ ។
៩- ចេះដោះស្រាយបញ្ហាបានត្រឹមត្រូវ ។
១០- ដើម្បីជួយខ្លួនឯងឲ្យបានផុតពីវដ្តៈទុក្ខ ។
ចាំណា ! មនុស្សបើគ្មានការអប់រំចិត្តទេ គ្មានថ្ងៃរស់នៅបានក្តីសុខឡើយ មិនថាអ្នកមានជំនឿសាសនាណានោះទេ ឬ ក៏គ្មានសាសនាណាក៏ដោយ បើគ្មានការអប់រំចិត្ត ចិត្តតែងបំផ្លាញខ្លួនឯងខ្លះ បំផ្លាញអ្នកដទៃខ្លះដោយមិនដឹងខ្លួនឡើយ ព្រោះវាតែងប្រកាន់ថា ខ្លួនវាគឺត្រូវជានិច្ច ! ។ ការអប់រំចិត្តក្នុងពុទ្ធសាសនាគឺត្រូវធ្វើរហូតដល់អរហត្តមគ្គទើបចប់កិច្ច ហៅថាអសេក្ខបុគ្គល គឺបុគ្គលអស់ការសិក្សា ។
- មនុស្សគេមិនល្ងង់ទេ គេដឹងថាអ្នកដទៃធ្វើមកលើគេដូចម្តេចតែគេធ្វើមិនដឹងមិនឮម្តងហើយម្តងទៀតព្រោះតែគេមានបេះដូងជាមនុស្សល្អតែប៉ុណ្ណោះ ។

