អានហើយភ្ញាក់ខ្លួន៖
យើងកំពុងតែរស់នៅក្នុងយុគសម័យដែលអ្វីៗ បានផ្លាស់ប្តូរយ៉ាងលឿនរហ័ស មិនគួរអោយជឿ
១. យុគសម័យ កាហ្វេ ១កែវ មានតម្លៃថ្លៃជាងបាយ
មួយចាន។
២. យុគសម័យ បន្លែ ផ្លែឈើ បោះត្រា Organic
ប៉ុន្តែនៅតែអាចចម្លងមេរោគ ថ្នាំសម្លាប់សត្វល្អិត
គ្រប់ប្រភេទ។
៣. យុគសម័យអាហារ Fast Food គុណតម្លៃអាហាររូបត្ថម្ភទាប ថ្លៃជាងអាហារល្អៗទូទៅដែលផ្តលប្រយោជន៍ច្រើនជាង។
៤. យុគសម័យអាហារបំប៉ន ១ឆុត មានគុណសម្បត្តិព្យាបាលជំងឺបានគ្រប់ប្រភេទ ប៉ុន្តែនៅតែមានមនុស្សជឿ។
៥. យុគសម័យដែលត្រូវចំណាយប្រាក់ចូលរួមវគ្គ
សិក្សាដើម្បីសម្រកទម្ងន់ដែលកើតឡើងពីយើង
ខ្លួនឯងដែលជាអ្នកធ្វើ។
៦. យុគសម័យដែលសញ្ញា WiFi ជាបច្ច័យក្នុងការរស់នៅសំខាន់ស្មើនឹងអ៊ុកស៊ីហ៊្សែនដែលយើងដកដង្ហើម។
៧. យុគសម័យដែលមនុស្សយើងមើលលើអេក្រង់ទូរស័ព្ទដៃ ច្រើនជាងមើលមុខគ្នាទៅវិញទៅមករាល់ថ្ងៃ។
៨. យុគសម័យដែលអ្នកណាៗ ក៏អាចជេរប្រមាថគ្នានៅតាមOnlineបាន ទោះបីមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ។
៩. យុគសម័យដែលមាសប្រាក់រកបានដោយពិបាក ប៉ុន្តែនៅជុំវិញខ្លួន ពោរពេញទៅដោយបញ្ជីដែលត្រូវចំណាយ និងទិញរហូត។
១០. យុគសម័យដែលត្រូវការប្រើសតិសម្បជញ្ញៈ និងបញ្ញាឱ្យច្រើនខ្លាំងឡើងក្នុងការរស់នៅមួយថ្ងៃៗ ពីព្រោះជីវិតត្រូវការតែអ្នកខ្លាំងតែប៉ុណ្ណោះ ទើបអាចនៅរស់យ៉ាងមានសុវត្ថិភាព៕

