នាទីសុខភាព ៖ ច្បាប់ធម្មជាតិ !

K

នាទីសុខភាព ៖ ច្បាប់ធម្មជាតិ !
១- អ្វីៗដែលចូលទៅក្នុងខ្លួន ត្រូវបញ្ចេញមកក្រៅវិញតាមពេលវេលាកំណត់របស់វា មិនអាចតាំងនៅក្នុងខ្លួនរហូតនោះទេ ។
២- អាហារចូលទៅក្នុងខ្លួនត្រូវបញ្ចេញមកវិញនៅ២៤ម៉ោង ។
៣- ខ្យល់ចូលក្នុងខ្លួន ត្រូវបញ្ចេញមកវិញក្នុងពេលមួយនាទី បើមិនចេញមកវិញទេយើងនឹងស្លាប់ ។
៤- ទឹកចូលក្នុងខ្លួន៤ម៉ោងត្រូវបញ្ចេញមកក្រៅវិញ ។
៥- រឿងរ៉ាវខាងក្រៅចូលទៅក្នុងចិត្ត បង្កើតជាចិត្តស្អប់ កំហឹងក្រោធ ការខ្ពើមរអើម ច្រណែនឈ្នានីស ប្រច័ណ្ឌ សប្បាយរីករាយចិត្ត កំសត់ មានអារម្មណ៍ឯកោ ......វាត្រូវបញ្ចេញចោលទៅក្រៅវិញក្នុងរយះពេលមួយថ្ងៃ ពីរថ្ងៃ បើនៅលើសពីពីរអាទិត្យ ឬ នៅរាប់ខែរាប់ឆ្នាំ វានឹងពុលខួរក្បាល បង្កើតជាជំងឺផ្លូវកាយផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបាន ជំងឺផ្លូវកាយដូចជា ឈឺក្រពះ ពោះវៀន ចុកដៃជើង ថប់ណែនក្នុងទ្រូងពិបាកដកដង្ហើម រោយកញ្ចឹងក ដេកមិនលក់។ល។ សមាធិ អធិដ្ឋាន គឺជាដំណោះស្រាយតែមួយគត់ ក្នុងការបញ្ចេញចោលគំនិតអវិជ្ជមានទាំងនេះពីក្នុងចិត្ត ។ ដាក់ចូលចេះធ្វើបាន តែមិនចេះចាក់ចេញវិញ ! រួចយកថ្នាំជាទីពឹង មិនយកខ្លួនឯងជាទីពឹង ! បើអ្នកមិនជួយខ្លួនឯងទេ គ្មានអ្នកណាជួយអ្នកបានឡើយ ! អ្នកនឹងទទួលការខាតបង់ធំណាស់ ! ។

Comments